សម្រង់ទស្សនៈ ១០ឃ្លាពី ទស្សនវិទូចិន ខុងជឺ

កំពូលទស្សនវិទូរបស់ចិន ឬអ្នកប្រាជ្ញទី១ របស់ប្រទេសចិន ខុងជឺ គាត់បានបន្សល់ទុកស្នាដៃជាច្រើនសម្រាប់ប្រជាតិរបស់គាត់ និងមនុស្សជាតិជុំវិញពិភពលោកបានសិក្សារៀនសូត្រមកដល់បច្ចុប្បន្នថែមទៀត។

Japanese Confucianism

ខាងក្រោមនេះ គឺយើងបានដកស្រង់ទស្សនៈល្អៗ ចំនួន ១០ឃ្លារបស់គាត់ដើម្បីចែកជូនដល់ប្រិយមិត្តអ្នកអានទាំងអស់គ្នា ទុកគ្រាន់ជាចំណេះដឹងថ្មី​និងដើម្បីអភិវឌ្ឍខ្លួនផងដែរ។

១. «ជីវិតមនុស្សតាមពិតជីវិត គឺសាមញ្ញទេ។ ប៉ុន្តែយើងទេតើ ដែលធ្វើឱ្យវាស្មុគស្មាញនោះ»។

២. «មិនសំខាន់ថាយើងដើរយឺតប៉ុណ្ណាទេ អ្វីដែលសំខាន់គឺកុំបោះបង់គោលដៅ(កុំឈប់)»។

៣. «បើមានឆន្ទៈ គឺឈ្នះ, បើមានក្តីប្រាថ្នា គឺជោគជ័យ, បើមានការពុះពារ គឺធ្វើឱ្យយយើងរកឃើញនូវសក្តានុពលភាពរបស់ខ្លួនឯងបាន។ ទាំងអស់នេះ គឺជាគន្លឹះដ៏សំខាន់ដើម្បីធ្វើឱ្យក្លាយជាមនុស្សពូកែបំផុត»។

៤. «គ្រប់របស់ទាំងអស់សុទ្ធតែមានសម្រស់របស់វា ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចមើលឃើញវានោះទេ»។

៥. «ទោះបីអ្នកទៅទីណាក៏ដោយ សូមទៅជាមួយបេះដូងរបស់អ្នក»។

៦. «ពេលអ្នកឮ អ្នកនឹងភ្លេច។ ពេលអ្នកឃើញ គឺអ្នកនឹងចាំ។ ពេលអ្នកធ្វើ អ្នកនឹងយល់»។

៧. «ជ័យជម្នះ គឺមិនមែនដោយសារអ្នកមិនធ្លាប់ដួលនោះ ប៉ុន្តែវាគឺជាការក្រោកឈរឡើងរាល់ពេលអ្នកដួល»។

៨. «ពេលគោលដៅរបស់អ្នកមិនបានសម្រេច ចូរកុំផ្លាស់ប្តូរគោលដៅ តែត្រូវផ្លាស់ប្តូរសកម្មភាពរបស់អ្នក»។

៩. «អ្នកត្រូវចំណាយពេល ១ឆ្នាំដើម្បីដាំដំណាំ, ចំណាយ១០ឆ្នាំ ដើម្បីដាំដើមឈើ និងចំណាយពេល១០០ឆ្នាំដើម្បីបង្រៀនមនុស្ស»។

១០. «មានបុគ្គលពីរប្រភេទដែលមិនចេះផ្លាស់ប្តូរ ទី១ បុគ្គលដែលឈ្លាសវៃបំផុត និងទី២ បុគ្គលដែលឆោតល្ងង់បំផុត»៕

អត្ថបទដែលជាប់ទាក់ទង