ស៊ឺម៉ាអុី៖ មនុស្សអត់បានការចេះតែនិយាយផ្តេសផ្តាសបានតែសម្តីប៉ុណ្ណោះ អ្វីផ្សេងទៀតមិនចេះធ្វើឡើយ

ការដែលមនុស្សយើងពូកែនិយាយវាជារឿងល្អ តែបើនិយាយច្រើនពេកទៅជារឿងអត់ប្រយោជន៍វិញ រហូតត្រូវគេវាយតម្លៃថាជាមនុស្សបានតែសម្តី គ្មានឃើញលទ្ធផលដុំកំភួនអ្វីសោះ! បើនិយយាយច្រើនអត់មានប្រយោន៍ទេ កុំនិយាយច្រើនទៀតអី កែទម្លាប់ខ្លះ អភិវឌ្ឍសមត្ថភាពខ្លួនឯងនេះខ្លះ ទើបល្អប្រសើរ។

ស៊ឺម៉ាអុី បានពោលថា «មនុស្សអត់បានការចេះតែនិយាយផ្តេសផ្តាសបានតែសម្តីប៉ុណ្ណោះ អ្វីផ្សេងទៀតមិនចេះធ្វើឡើយ»។ គាត់ចង់បង្ហាញថា មានមនុស្សមួយចំនួនបានតែនិយាយ តែគ្មានចេញលទ្ធផលអ្វីទេ ពូកែតែខាងអួត ពូកែតែនិយាយ តែមិនអាចធ្វើបាន អ្នកដែលស្ដាប់នឹងនាំឱ្យខាត់ពេលអត់ប្រយោជន៍ បើធ្វើតាមវិញនឹងមិន​ទទួលបានលទ្ធផលអ្វីទាំងអស់។

三国 Three Kingdoms (2010) — Review, Analysis, & Commentary

ចំពោះនៅក្នុងសង្គមជាក់ស្តែងយើងក៏មានច្រើនដែរ អ្នកដែលពូកែនិយាយអួតគេឯង ល្អនេះល្អនោះ តែសួរថាគាត់ធ្វើបានឬនៅ? តើមានលទ្ធផលជាទីគាប់ចិត្តឬនៅ ? សុទ្ធតែជាមនុស្សបានតែមាត់ប៉ុណ្ណោះ យកជាសាច់ការមិនបាន។ ប៉ុន្តែក៏មានមនុស្សមួយចំនួនទៀត ជាមនុស្សដែលមានសតម្ថភាពពិតប្រាកដ ដែលអាចឱ្យមនុស្សយកទៅប្រើផលបាន ឬមានប្រយោជន៍ដែរ។

ជារួមមកវិញ មនុស្សដែលអាចសម្រេចកិច្ចការធំបាន គឺជាមនុស្សហ៊ាននិយាយហ៊ានធ្វើ មិនមែនបានតែមាត់ តែធ្វើមិនចេញលទ្ធផលនោះទេ។ សម្រាប់អ្នកដែលជឿគេវិញក៏គួរតែមើលថាមនុស្សបែបណាគួរផ្ញើវាសនា គួរជឿផងដែរ ជៀសវាងខាតពេលអត់ប្រយោជន៍ ឬចាញ់បោកគេថែមទៀត។ មនុស្សដែលល្ងង់ ងាយស្រួលនឹងធ្លាក់​ក្នុងការបោកបញ្ឆោតរបស់គេខ្លាំងណាស់៕

អត្ថបទ៖ មនោ វិជ្ជា

អត្ថបទដែលជាប់ទាក់ទង