ស៊ឺម៉ាអុី៖ «មនុស្សអត់បានការ បានតែវោហារ និងសម្តីប៉ុណ្ណោះ ក្រៅពីនេះគ្មានចេះអ្វីទេ»

អ្នកដែលនិយទស្សនាសាច់រឿង «សាមកុក» ប្រាកដជាស្គាល់ច្បាស់អំពីតួអង្គខាងលើនេះ ព្រោះគាត់ជាមនុស្សមានភាពស្ងប់ស្ងាត់ និងមានចំណេះជ្រៅជ្រះថែមទៀតផង។ ពិសេស តួអង្គ ស៊ឺម៉ាអុីនេះត្រូវបានរំលេចក្នុងស្នាដៃសៀវភៅ «ទុកផ្លូវក្រោយ ភាគ១ និង ភាគ២» របស់លោក មនោ វិជ្ជា ដែលជាសៀវភៅមានប្រជាប្រិយភាព និងលក់ដាច់ខ្លាំងផងដែរ។ សៀវភៅនេះ គឺបានទទួលគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ និងមនុស្សទូទៅ។

Image may contain: 4 people, text

មូលហេតុដែលធ្វើឱ្យគេបានស្គាល់តួអង្គនេះកាន់តែច្បាស់ គឺដោយសារតែលើក្របសៀវភៅនេះ បានរំលេចនូវរូបរបស់តួអង្គស៊ឺម៉ាអុីលើក្របសៀវភៅ និងរួមជាមួយចំណងជើងថា «ទុកផ្លូវក្រោយ» ដែលជាពាក្យសម្តីរបស់ស៊ឺម៉ាអុីដ៏មុតស្រួចថែមទៀត។ សៀវភៅនេះ ត្រូវបានអ្នកនិពន្ធរៀបរៀងឡើងនៅក្នុងឆ្នាំ២០១៧ និងភាគទី២ បោះពុម្ពផ្សាយនៅក្នុងឆ្នាំ២០២០ នេះឯង។

“មនុស្សអត់បានការ បានតែវោហារ និងសម្តីប៉ុណ្ណោះ ក្រៅពីនេះគ្មានចេះអ្វីទេ”

សម្រាប់ពាក្យខាងលើនេះ ស៊ឺម៉ាអុី ចង់បង្ហាញអំពីចរិតមនុស្សមួយចំនួន ដែលពូកែនិយាយវោហារអួតពីខ្លួនឯង ធ្វើឱ្យអ្នកដទៃលង់ជឿនឹងការបោកប្រាស់របស់គេ ប៉ុន្តែគេពុំដែលធ្វើអ្វីឱ្យបានប្រយោជន៍ ឬកើតជាលទ្ធផលឱ្យឃើញជាក់ស្តែងឡើយ។ ហេតុដូច្នេះ បើយើងជាមនុស្សឆ្លាតមែន គួរតែយល់រឿងនេះ និងរៀនបែងចែកឱ្យបានច្បាស់រវាងអ្នកពូកែនិយាយ និងលទ្ធផលនៃការនៃរបស់ពួកគេអាចយកទៅអនុវត្តបាន ឬក៏គ្មានប្រយោជន៍ទេ។

ដូច្នេះហើយ ប្រសិនបើអ្នកជឿលើរឿងអ្វីមួយដោយខ្វះការពិចារណា ឬជឿលើការនិយាយរបស់គេលឿនពេក អ្នកនឹងធ្លាក់ចូលក្នុងការបោកប្រាស់របស់ពួកជនខិតខូចជាមិនខាន។ បើស្រាលអស់តិច បើធ្ងន់ធ្ងរអស់កាន់តែច្រើន។ នេះជារឿងដែលសំខាន់សម្រាប់សង្គមបច្ចុប្បន្នយកចិត្តទុកដាក់គិតគូរ កុំចេះតែជឿគេផ្តេសផ្តាសគ្មានមូលដ្ឋានច្បាស់លាស់៕

អត្ថបទដែលជាប់ទាក់ទង