ស៊ឺម៉ាអុី៖ «អ្នកទ្រាំនឹងការប្រមាថមិនបាន គឺមិនអាចសម្រេចកិច្ចការធំទេ!»

កិច្ចការធំទាំងឡាយ ដែលអាចសម្រេចបាន មិនមែនជារឿងងាយស្រួលទេ ក៏មិនមែនអាចសម្រេចបានភ្លាមៗតាមតែចិត្តចង់បានដែរ។ នៅក្នុងប្រវត្តិសាស្ត្រចិន បានបង្ហាញពីការអត់ធ្មត់នឹងការអត់ទ្រាំរបស់មនុស្សជាច្រើន ដែលទម្រាំតែពួកគេអាចសម្រេចនូវរឿងអស្ចារ្យអ្វីមួយគឺពិបាកណាស់។ អ្នកខ្លះត្រូវរង់ចាំច្រើនជំនាន់ទៀតផង ទើបអាចសម្រេចគោលបំណងរបស់ពួកគេ។

The offspring of Yugoslavia died because of the descendants of Zhuge Liang?  – The world

ជាក់ស្តែងតួអង្គ ស៊ឺម៉ាអុី ដែលជាតួអង្គមួយសំខាន់ក្នុងការដណ្តើមអំណាច និងក្ដោបក្ដាប់ទឹកដីនៃនគរទាំង៣ នៃសម័យកាលសាមកុក។ គាត់បានអត់ទ្រាំសំលៀងដាវអស់ជាច្រើនឆ្នាំ បម្រើត្រកូលឆាវអស់ជាង៣ជំនាន់ ទម្រាំមានឱកាសល្អដែលទេវតាផ្តល់ឱ្យ គឺការក្តោបក្ដាប់អំណាច និងរាជការអ៊ួយ។

បើគិតថយក្រោបន្តិច យើងនឹងឃើញពីការអត់ធ្មត់របស់គាត់ ការតស៊ូ ពិសេសគឺការអត់ទ្រាំនឹងការប្រមាថពីសំណាក់មន្ត្រីធំៗក្នុងវាំង សាច់ញាតិត្រកូលឆាវ។ ពេលគាត់សាងគុណសម្បត្តិ បងប្អូនគេទទួលយកអស់ ពេលមានកំហុសទម្លាក់ឱ្យគាត់តែម្នាក់ឯងស្ទើរតែបាត់បង់ជីវិតជាច្រើនសារ។

ស៊ឺម៉ាអុី បានផ្តាំទៅកូនប្រុសរបស់គាត់ ឈ្មោះស៊ឺម៉ាចាវថា «បើចង់សម្រេចកិច្ចាករធំ ត្រូវរៀនទ្រាំនូវរឿដែលគេមិនអាចទ្រាំបាន»។ ប្រៀបដូចជាខ្នងធំរងសម្ពាធខ្លាំងដូច្នោះដែរ។ បើចង់សម្រេចកិច្ចការធំ តែគ្មានឆន្ទៈធំ គ្មានការអត់ធ្មត់ទេ គឺមិនអាចសម្រេចបានឡើយ។ ទាំងអស់នេះ គឺជាមេរៀនល្អមួយ ដល់អ្នកដែលមានបំណងចង់សម្រេចកិច្ចារធំក្នុងពេលអនាគតឱ្យរៀនអត់ធ្មត់ និងចេះទ្រាំនឹងការឈឺចាប់ខ្លះក្នុងជីវិត ព្រោះជីវិតវាមិនដែលល្អរហូតទេ៕

 

អត្ថបទដោយ៖ មនោ វិជ្ជា

៙រក្សាសិទ្ធិដោយ៖ សាមកុកប៉ុស្តិ៍

 

អត្ថបទដែលជាប់ទាក់ទង