ស៊ឺម៉ាអុី៖ «មនុស្សឆ្លាត ធ្វើឱ្យគេមិនអាចមើលដឹងពីភាពឆ្លាតរបស់ខ្លួន»

មនុស្សដែលឆ្លាត គឺជាអ្នកដែលស្គាល់ពីកាលៈទេសរបស់ខ្លួនបានច្បាស់ ដឹងពីសមត្ថភាពខ្លួន និងគូប្រជែងរបស់ខ្លួនមានកម្រិតណា ទើបគេអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ ប៉ុន្តែមានមនុស្សមួយចំនួនមានអំនួតខ្លាំងលើសមត្ថភាពខ្លួនឯងទៅជាមានគ្រោះថ្នាក់ដល់ខ្លួនវិញ។

Sima Yi & Cao Zhang (Cao Pi Succession) - YouTube
ស៊ឺម៉ាអុី

ស៊ឺម៉ាអុី បាននិយាយប្រាប់ ឆាវភី ជាសិស្សរបស់ខ្លួនថា «អ្នកឆ្លាតែងធ្វើឱ្យគេមើលមិនដឹងពីភាពឆ្លាតរបស់ខ្លួនឯង»។ មនុស្សដែលចេះលាក់ពីសមត្ថភាពខ្លួន ភាគច្រើនមិនងាយមានគ្រោះថ្នាក់ទេ ក៏មិនងាយមានបញ្ហាដល់ខ្លួនដែរ។ ចំណែកមនុស្សដែលអួតច្រើន តែងតែមានបញ្ហានឹងគ្រោះថ្នាក់។

Three Kingdoms - Episode【45】English Subtitles (2010) - YouTube
ឆាវភី និងគ្រូរបស់គេ

ក្នុងសង្គមវិញ អ្នកដែលសម្ញែងអួតទ្រព្យសម្បត្តិច្រើន តែងតែមានចោរប្លន់ ចោរលួចជាដើម រហូតធ្វើឱ្យបាត់បង់ជីវិតក៏មាន។ ប៉ុន្តែអ្នកដែលគេមានពិតប្រាកដ គេមិនងាយអួតអំពីទ្រព្យធនរបស់គេទេ និងថែមទាំងពូកែលាក់ទៀតផង ដើម្បីកុំឱ្យមានបញ្ហា។

War of the Three Kingdoms Episode 60 - YouTube
ឆាវភី

ជាក់ស្តែងប្អូនប្រុសរបស់ឆាវភី មានគ្រោះថ្នាក់ដោយសារតែមានអំនួតលើសមត្ថភាពខ្លួនពេក ធ្វើឱ្យពួកបងៗរបស់គេច្រណែនគេ។ ដូច្នេះ ការអួតពីអ្វីដែលខ្លួនមានមិនមែនជារឿងល្អប៉ុន្មានទេ ត្រូវចេះស្គាល់ពីកាលៈទេសៈវិញ ទើបជារឿងប្រសើរ៕

 

អត្ថបទដោយ៖ មនោ វិជ្ជា

៙រក្សាសិទ្ធិដោយ៖ សាមកុកប៉ុស្តិ៍

 

អត្ថបទដែលជាប់ទាក់ទង