ស៊ឺម៉ាអុី៖ «ខ្ញុំដកដាវតែមួយលើកទេ តែខ្ញុំបានសំលៀងដាវអស់ជាង១០ឆ្នាំមកហើយ!»

មនុស្សដែលឆ្លាតបំផុតគឺ ជាមនុស្សដឹងពីអ្វីដែលនឹងកើតឡើងនៅពេលខាងមុខ ទាំងគ្រោះថ្នាក់ ស្ថានការណ៍នឹងមកដល់ និង​ទី​កន្លែងសុវត្ថិភាព។ ចំពោះ មនុស្សដែលអំនួតក្អែងក្អាង គិតថាមានតែឯងអស្ចារ្យ ពិតណាស់ប្រាកដជារស់មិនបានយូរទេ ថែម​ទាំង​បង្កគ្រោះថ្នាក់ដល់ខ្លួនឯង។

Why do many people prefer Three Kingdoms (1994) than the 2010 one? - Quora

ស៊ឺម៉ាអុី បាននិយាយថា «ខ្ញុំដកដាវតែមួយលើកទេ តែខ្ញុំបានសំលៀងវាជាង១០ឆ្នាំមកហើយ»។ ដូច្នេះហើយ មុននឹងយើងធ្វើអ្វីម្យ៉ាង​​ គឺត្រូវទាមទារឲ្យមានការសិក្សាស្វែងយល់ឲ្យបានច្បាស់ពីគូសត្រូវរបស់ខ្លួន រៀនពីចំណុចខ្លាំង និងខ្សោយរបស់ខ្លួនឯងជាមុនសិន មុននឹងចេញច្បាំងម្តង ឬប្រយុទ្ធនឹងសត្រូវ នោះនឹងធានាថានឹងឈ្នះសត្រូវច្រើនជាងចាញ់។ មនុស្សដែលឆ្លាតបំផុត គឺគេជាមនុស្សដែលចេះឱនលំទោន ចេះដាក់ខ្លួនជាទីបំផុត តែងដឹងកាលៈទេសៈណាត្រូវបញ្ចេញ​នូវសមត្ថភាព។ ប៉ុន្តែមនុស្សដែលអួតថាខ្លួនឯងអស្ចារ្យនោះ ភាគច្រើនគ្មានប្រយោជន៍អ្វីទេ។

ស៊ឺម៉ាអ៊ី  គេចេះស្គាល់ម្ចាស់ល្អ ចេះលាក់ពីសមត្ថភាព និងមានសមត្ថភាពខ្ពស់ក្នុងការអត់ធ្មត់ ស៊ូទ្រាំនឹងការប្រមាថមើលងាយពីអ្នកដទៃ ប៉ុន្តែចំណុច​ពិសេសបំផុតរបស់គេ បានសំលៀងដាវឲ្យមុតជាងដប់ឆ្នាំ ប្រើតែមួយលើកឲ្យជោគជ័យ​តែម្តង ដែលផ្ទុយស្រឡះ​ពីអ្នកដទៃ ដែលពួកគេ​តែងអួតក្អែងក្អាង ជាដើមហេតុនាំឲ្យគ្រោះថ្នាក់ដល់ខ្លួនឯងទៅវិញ។

ចំពោះនៅក្នុងជួររាជការវិញ កាន់តែគ្រោះថ្នាក់ កាន់តែធ្វើឲ្យយើងបាត់បង់ជីវិតឆាប់បំផុត បើយើងមិនដឹងពីវិធីសាស្ត្រ​ក្នុងការ​ការពារជីវិតនោះទេ។ ដូចពាក្យមួយឃ្លាថា «នៅជិតព្រះមហាក្សត្រ គឺប្រៀបបាននូវជាមួយនឹងសត្វខ្លា» ឲ្យតែយើង​ប្រហែស​តែបន្តិច ជីវិតនឹងត្រូវអស់ភ្លាម ក្បាលក៏ជ្រុះលើស្មាមកដល់ដី។ ហេតុដូច្នេះ មុននឹងស្រដីអ្វី គួរតែគិតឲ្យបានដប់ ឬម្ភៃដងសិន​បើមិនចង់ឲ្យក្បាលធ្លាក់ពីលើកស្មាទេ។

May be an image of 1 person
ទុកផ្លូវក្រោយ ភាគ១
ទុកផ្លូវក្រោយ ភាគ២

ដោយសារតែពេលវេលាខ្លី យើងក៏មិនអាចបរិយាយអស់ក្នុងខណៈពេលនេះដែរ ដូច្នេះមានតែអ្នកទាំងអស់គ្នាយកជាវសៀវ​ភៅខាងក្រោមនេះ ដើម្បីបង្កើតចំណេះដឹងបន្ថែមទាក់ទងនឹងរក្សាផ្លូវក្រោយរបស់ខ្លួនឯងដោយរបៀបណាខ្លះ? សៀវភៅនេះ បាន​សរសេរយ៉ាងលម្អិតអំពីប្រវត្តិសាស្ត្រ​ជាច្រើន ដែលជាបទពិសោធថ្មីឲ្យយើងចេះត្រិះរិះពិចារណា និងយកការពារខ្លនបានយ៉ាង​​មានប្រសិទ្ធិភាពបំផុត៕

អត្ថបទដែលជាប់ទាក់ទង