ភាពស្មោះត្រង់ គឺជាគុណធម៌របស់មនុស្ស ដែលគួរឱ្យគោរព

«គុណធម៌» ជាគុណតម្លៃនៃជីវិតរបស់មនុស្ស ហើយធ្វើឱ្យអ្នកដទៃគោរព និងផ្តល់តម្លៃឱ្យ។ នៅក្នុងរឿងសាមកុក មេដឹកនាំម្នាក់គឺ លាវប៉ី បានប្រើវិធីដឹកនាំមនុស្សតាមបែបគុណធម៌ ធ្វើឱ្យប្រជារាស្ត្រគោរពស្រឡាញ់ អ្នកខ្លាំងពូកែជាច្រើនបានចុះចូលបម្រើដល់គាត់។

Liu Bei's Face — Total War Forums
លាវប៉ី

មនុស្សមានភាពស្មោះត្រង់ គឺជាមនុស្សដែលគួរឱ្យគោរព និងឱ្យតម្លៃ។ មនុស្សស្មោះត្រង់ គឺហ៊ានលះបង់អ្វីគ្រប់យ៉ាងដើម្បីភាពស្មោះត្រង់ ដើម្បីរក្សានូវគុណធម៌របស់ខ្លួនឯង។ ជាក់ស្តែងដូចជា គួនអុី លះបង់ជីវិត ហ៊ានការពារឆាវឆាវ ដែលជាសត្រូវ ដើម្បីរក្សានូវភាពស្មោះត្រង់ចំពោះឆាវឆាវ ដែលខ្លួនធ្លាប់ជំពាក់គុណស្រ័យនឹងគ្នា។

Drama Review] Three Kingdom 2010 – cdramadevotee
ចាងហ្វី លាវប៉ី និង គួនអុី

មនុស្សយើងឱ្យតែមាន ភាពស្មោះត្រង់ និង គុណធម៌ នៅក្នុងខ្លួនជានិច្ច អ្នកដទៃនឹងគោរព តម្លៃ និងស្មោះត្រង់ចំពោះយើងវិញជាមិនខាន។ មិនថាកាលៈទេសៈ ឬពេលណាៗក៏ដោយ ភាពស្មោះត្រង់ និងអ្នកមានគុណធម៌ នៅតែមានតម្លៃសម្រាប់ជីវិតរបស់មនុស្សគ្រប់គ្នា។

មនុស្សមានលុយ អំណាច គឺអាចធ្វើឱ្យអ្នកដទៃគេគោរពកោតខ្លាចតែនៅមុខប៉ុណ្ណោះ ប៉ុន្តែបើគេមាននូវគុណធម៌ មានភាពស្មោះត្រង់ចំពោះអ្នកដទៃវិញ គឺធ្វើឱ្យគេចងចាំជារៀងរហូត។ ហេតុដូច្នេះ មនុស្សត្រូវប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់ ដើម្បីសេចក្តីថ្លៃថ្នូរ និងគុណធម៌ ដើម្បីកិត្តិយសរបស់ខ្លួនឯង៕

អត្ថបទដែលជាប់ទាក់ទង